គុណសម្បត្តិរបស់ OPTIMAX
ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលលោកអ្នកអាចទុកចិត្តយើងខ្ញុំបាន៖:
- បទពិសោធន៍រយៈពេល 30 ឆ្នាំ
យើងខ្ញុំបានចាប់ផ្ដើមមានជំនាញក្នុងឯកទេសវះកាត់ភ្នែកដោយប្រើឡាស៊ែរចាប់តាំងពីឆ្នាំ 1995 មក។ រយៈពេល 30 ឆ្នាំគឺជារយៈពេលដ៏យូរក្នុងការធ្វើអ្វីមួយដែលមានការផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងជាក់លាក់ដូច្នេះ - យើងខ្ញុំមានពេលវេលាច្រើនគ្រប់គ្រាន់ក្នុងការអនុវត្ត និងកែខៃដំណើរការរបស់យើងឱ្យល្អឥតខ្ចោះ។ - ផ្ដល់ជូនជម្រើសព្យាបាលជាច្រើននៅក្នុងកន្លែងតែមួយ - យើងខ្ញុំហ៊ានធានា។
ប្រសិនបើលោកអ្នកកំពុងស្វែងរកដំណោះស្រាយពេញលេញតែមួយ ដើម្បីឈប់ប្រើប្រាស់វ៉ែនតាតទៅទៀត លោកអ្នកគ្រាន់តែជម្រាបមកកាន់ខាងយើងខ្ញុំ យើងខ្ញុំនឹងផ្ដល់ជូនសេវាភ្លាមៗ ដូចជា ASA, LASIK, SMILE, ICL, RLE, Ortho-k, RGP។ - បច្ចេកវិទ្យាដែលមានការបញ្ជាក់ត្រឹមត្រូវ
វិធីសាស្ត្រព្យាបាល និងបច្ចេកវិទ្យាដែលមានផ្ដល់ជូននៅ Optimax កម្ពុជា (ឧទាហរណ៍៖ Relex SMILE, Femto-LASIK) គឺដូចគ្នាទៅនឹងវិធីសាស្ត្រ និងបច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលព្យាបាលភ្នែកដោយឡាស៊ែរល្បីៗបំផុតមួយចំនួននៅក្នុងពិភពលោក។ អ្នកលែងត្រូវចាំបាច់ធ្វើដំណើរឆ្ងាយឆ្លងប្រទេសទៀតហើយ នៅពេលដែលយើងមានផ្ដល់ជូននូវម៉ាស៊ីន និងបច្ចេកវិទ្យាដូចគ្នានៅ Optimax កម្ពុជា។ - មានការទទួលស្គាល់ពីស្ថាប័នផ្ដល់វិញ្ញាបនបត្រទទួលស្គាល់លំដាប់ពិភពលោក
វិញ្ញាបនបត្រ ISO ដែលយើងខ្ញុំទទួលបាន គឺជាចំណុចស្រដៀងគ្នាមួយទៀតរវាងមជ្ឈមណ្ឌលយើងខ្ញុំទៅនឹងមជ្ឈមណ្ឌលព្យាបាលភ្នែកដោយប្រើឡាស៊ែរលំដាប់កំពូលមួយចំនួននៅជុំវិញពិភពលោកផងដែរ។ ការស្វែងរកមជ្ឈមណ្ឌលឯកទេសភ្នែកនៅប្រទេសកម្ពុជា ដែលផ្ដល់សេវាវះកាត់ភ្នែកដោយឡាស៊ែរ (LASIK) លំដាប់ពិភពលោក ដែលបំពេញតាមលក្ខខណ្ឌតម្រូវ ISO ដ៏តឹងរ៉ឹងគឺមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែឥឡូវអ្នករកឃើញហើយ នោះគឺ Optimax។ - លទ្ធផលនៃការព្យាបាលត្រូវបានឆ្លងកាត់ការធ្វើសវនកម្ម
យើងមានសវនករផ្ទៃក្នុង ដើម្បីធានាបាននូវការវាយតម្លៃឯករាជ្យ និងសត្យានុម័តលើលទ្ធផលនៃការព្យាបាល ដើម្បីធានាថាអ្នកជំងឺទទួលបានបទពិសោធន៍ថែទាំភ្នែកល្អបំផុត។