ប្រវត្តិរូបរបស់នាយកប្រតិបត្តិ - អ្នកស្រី សេនឌី តាន

អ្នកស្រី សេនឌី តាន បានបញ្ចប់បរិញ្ញាបត្រកិត្តយសផ្នែកច្បាប់។ អ្នកស្រីគឺជាបុគ្គលដ៏សំខាន់នៅក្នុងការកសាងក្រុមការងារទីផ្សារ និងកេរ្តិ៍ឈ្មោះម៉ាកយីហោនៃមជ្ឈមណ្ឌលឯកទេសភ្នែក Optimax។

អ្នកស្រីបានចាប់ផ្ដើមអាជីពការងារនៅក្នុងនាយកដ្ឋានប្រតិបត្តិការ និងទីផ្សារ ដោយបាននាំមកនូវបទពិសោធន៍របស់អ្នកស្រីពីវិស័យជាច្រើនមកក្នុងនាយកដ្ឋាន មានចាប់តាំងពីបទពិសោធន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងមូលដ្ឋាន នៅក្នុងទីផ្សារមូលធន និងនាយកដ្ឋានមូលធន។

ដោយអ្នកស្រីបានប្រើប្រាស់ “បញ្ញាមួយផ្នែក” ឬបញ្ញាផ្នែកត្រិះរិះពិចារណា វិភាគ និងសត្យានុម័តអស់រយៈពេលជាយូរ បន្ទាប់មកអ្នកស្រី សេនឌី សម្រេចចិត្តក្នុងការប្រើប្រាស់ផ្នែកបញ្ញាបែបច្នៃប្រឌិតរបស់អ្នកស្រី ដែលអ្នកស្រីបានចូលរៀនផ្នែករចនាម៉ូតសម្លៀកបំពាក់នៅក្នុងទីក្រុងឡុងដ៍។ នៅពេលបញ្ចប់ការសិក្សា អ្នកស្រីបានត្រលប់មកស្រុកកំណើតនៅទីក្រុងកូឡាឡាំពួរ និងបានចូលរួមជាមួយម៉ាកយីហោសម្លៀកបំពាក់ល្បីមួយដែលមានហាងចំនួន 40 នៅក្នុងតំបន់ ដោយបម្រើការងារនៅក្នុងនាយកដ្ឋានបញ្ជាទិញទំនិញ។ ការចាត់ចែងការងារជាច្រើនប្រភេទនេះ បានអភិវឌ្ឍន៍អ្នកស្រី សេនឌី ឱ្យក្លាយជាអ្នកដែលមានជំនាញប៉ិនប្រសប់ចម្រុះ។

នៅមជ្ឈមណ្ឌលឯកទេសភ្នែក Optimax អ្នកស្រី សេនឌី បានលះបង់កម្លាំងកាយចិត្តចំពោះសកម្មភាពអភិវឌ្ឍន៍អាជីវកម្មឥតឈប់ឈរ និងការអនុវត្តយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនផងដែរ។ អ្នកស្រី សេនឌី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន ចាប់តាំងពីការរៀបចំកម្មវិធីធ្វើទីផ្សារនៅទូទាំងប្រទេស រហូតដល់ការចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទៀតផង។ ភាពឈ្លាសវៃប៉ិនប្រសព្វរបស់អ្នកស្រីចំពោះផ្នែកទីផ្សារ និងការស្រឡាញ់ចូលចិត្តខាងផ្នែកច្នៃប្រឌិតបានបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ ហើយអ្នកស្រីបានទទួលការទុកចិត្តពីក្រុមប្រឹក្សាភិបាល រហូតដល់អ្នកស្រីត្រូវបានតែងតាំងជា នាយកប្រតិបត្តិ ចាប់តាំងពីឆ្នាំ 2015។

ចរិតលក្ខណៈរបស់អ្នកស្រីដែលផ្ដោតការយកចិត្តទុកដាក់លើអ្នកដទៃ ដែលពិតជាចរិតលក្ខណៈមួយដែលត្រូវការជាចាំបាច់ណាស់នៅក្នុងវិស័យសាជីវកម្មនាពេលសព្វថ្ងៃនេះ ហើយចក្ខុវិស័យ និងបេសកកម្មរបស់អ្នកស្រីនៅក្នុងជីវិត គឺពិតជាសមតាមបំណង!