ចក្ខុវិស័យ និងការថែទាំភ្នែករបស់កុមារ /

ការគ្រប់គ្រងបញ្ហាម្ញ៉ូបភ្នែក សម្រាប់កុមារ

បញ្ហាម្ញ៉ូបភ្នែក ហៅម្យ៉ាងទៀតថា មើលឆ្ងាយមិនច្បាស់ ឬម្ញ៉ូបឆ្ងាយ គឺជាស្ថានភាពមួយដែលពន្លឺ ឬរូបភាពបញ្ជូនចូលមកក្នុងភ្នែក ត្រូវបានផ្ដោតខុស ដែលបង្កឱ្យគ្រាប់ភ្នែកលូតវែង និងបង្កើនប្រវែងអ័ក្ស។ កុមារដែលលូតលាស់ធំពេញវ័យ បង្ហាញអំពីទំនោរនៃការម្ញ៉ូបកាន់តែធ្ងន់ធ្ងរ នៅពេលដែលរាងកាយលូតលាស់លឿន។ ជាមួយនឹងការព្យាបាលគ្រប់គ្រងបញ្ហាម្ញ៉ូបភ្នែក យើងអាចពន្យារ និងគ្រប់គ្រងការវិវត្តន៍នៃការម្ញ៉ូបភ្នែកកុំឱ្យកើនឡើងខ្ពស់ពេក។

ហេតុអ្វីបានជាការគ្រប់គ្រងម្ញ៉ូបមានសារៈសំខាន់

បញ្ហាម្ញ៉ូបភ្នែក មិនអាចព្យាបាលបាននោះទេ ប៉ុន្តែ អាចព្យាបាលដើម្បីពន្យារ ឬបញ្ឈប់កុំឱ្យវាវិវត្ត ឬកាន់តែធ្ងន់ធ្ងរ។ នៅ Optimax យើងវាស់ និងប៉ាន់ស្មានកម្លាំងភ្នែករបស់កូនលោកអ្នក និងការលូតលាស់ប្រវែងអ័ក្សសម្រាប់រយៈពេល 5 ឆ្នាំបន្ទាប់ ដោយប្រើប្រាស់ Myopia Master។ ដោយមានជំនួយពី Myopia Master យើងខ្ញុំរៀបចំផែនការព្យាបាលដ៏ល្អបំផុត ដើម្បីពន្យារបញ្ហាម្ញ៉ូបភ្នែក និងពន្លឿនការលូតលាស់នៃភ្នែក ដោយជួយការពារភ្នែករបស់កូនលោកអ្នកពីការខូចខាត និងកាត់បន្ថយហានិភ័យពេញមួយជីវិតពីជំងឺភ្នែកធ្ងន់ធ្ងរ ដែលនាំឱ្យម្ញ៉ូបកម្រិតខ្ពស់។

កត្តាហានិភ័យនៃបញ្ហាម្ញ៉ូបភ្នែកចំពោះកុមារ

កុមារដែលមានកត្តាហានិភ័យខាងក្រោម អាចនាំឱ្យមានលទ្ធភាពកាន់តែខ្ពស់ក្នុងការវិវត្តន៍ទៅរកបញ្ហាម្ញ៉ូបភ្នែក។

  • ហ្សែន៖ បញ្ហាម្ញ៉ូបភ្នែក គឺកើតឡើងទូទៅជាងគេនៅក្នុងក្រុមជនជាតិភាគតិចអាស៊ីបូព៌ា ជាពិសេសក្រុមប្រជាជនជាតិភាគតិចចិន។
  • តំណពូជ៖ បញ្ហាម្ញ៉ូបឆ្ងាយ កើតឡើងនៅក្នុងសមាជិកគ្រួសារ។ ប្រសិនបើមានឪពុក ឬម្ដាយដែលមានបញ្ហាម្ញ៉ូប ហានិភ័យនៃការវិវត្តទៅរកម្ញ៉ូប គឺកើនឡើង។ ប្រសិនបើទាំងឪពុក និងម្ដាយគឺសុទ្ធតែមានបញ្ហាម្ញ៉ូបឆ្ងាយ ហានិភ័យគឺកើនឡើង។
  • សកម្មភាពមើលនៅជិតអេក្រង់រយៈពេលយូរ៖ សកម្មភាពមើលជិតរយៈពេលយូរ ដែលរួមមានការអាន និងការមើលឧបករណ៍ឌីជីថល គឺសុទ្ធតែពាក់ព័ន្ធនឹងហានិភ័យនៃបញ្ហាម្ញ៉ូបភ្នែកកើនឡើង។
  • លក្ខខណ្ឌបរិស្ថាន៖ ការសិក្សានានាបានបង្ហាញថា កង្វះសកម្មភាពនៅខាងក្រៅ អាចនាំឱ្យមានបញ្ហាម្ញ៉ូបកើនឡើងដូចគ្នា។

ការព្យាបាលគ្រប់គ្រងបញ្ហាម្ញ៉ូបភ្នែក

ការព្យាបាល អាស្រ័យលើពេលវេលា ប្រភេទ និងភាពធ្ងន់ធ្ងរនៃភ្នែកស្រលៀង។ ចំពោះកុមារ ភ្នែកស្រលៀងគឺត្រូវបានព្យាបាលដើម្បីកែលម្អគំហើញ និងគំហើញរូបភាពតែមួយ (binocular vision) ឱ្យកាន់តែប្រសើរ។ ការព្យាបាលសម្រាប់កុមារភ្នែកស្រលៀង រួមមាន៖

  • វ៉ែនតាគ្រប់គ្រងម្ញ៉ូប
  • លែនភ្នែកគ្រប់គ្រងម្ញ៉ូប
  • Atropin 0.01%
  • លែនភ្នែក Ortho-K
  • ឧបករណ៍គ្រប់គ្រងពិការភ្នែក Eyerising

ហេតុអ្វីជ្រើសរើសយក OPTIMAX?

  • អ្នកឯកទេសពិនិត្យភ្នែកកុមារដែលមានគុណវុឌ្ឍិ ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្រូពេទ្យឯកទេសជំងឺភ្នែក និងអ្នកជំនាញចក្ខុរោគ ដើម្បីធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការព្យាបាលគ្រប់គ្រងបញ្ហាម្ញ៉ូបភ្នែកល្អបំផុតសម្រាប់កូនលោកអ្នក។
  • មជ្ឈមណ្ឌលតែមួយសម្រាប់លោកអ្នក ក្នុងការព្យាបាលគ្រប់គ្រងបញ្ហាម្ញ៉ូបភ្នែក ដែលយើងខ្ញុំផ្ដល់ការព្យាបាលជាច្រើនជម្រើស និងការតាមដានយ៉ាងជិតស្និទ្ធផងដែរ។
  • ដោយមានម៉ាស៊ីនទំនើប Myopia Master មិនត្រឹមតែប្រើប្រាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីព្យាករណ៍អំពីការវិវត្តន៍នៃបញ្ហាម្ញ៉ូបភ្នែករបស់កូនលោកអ្នក ក្នុងរយៈពេល 5 ឆ្នាំបន្ទាប់ ដែលជួយដល់ក្រុមការងាររបស់យើងខ្ញុំក្នុងការរៀបចំផែនការព្យាបាលគ្រប់គ្រងបញ្ហាម្ញ៉ូបភ្នែកល្អបំផុត។
  • បរិយាកាសផ្ដល់ភាពងាយស្រួលដល់កុមារ ដែលកូនរបស់លោកអ្នកអាចលេង និងសម្រាកលំហែមុនពេលពិគ្រោះយោបល់ ឬក្នុងអំឡុងពេលពិគ្រោះយោបល់។

ទំនាក់ទំនង