ការគ្រប់គ្រងជំងឺភ្នែក និងលក្ខខណ្ឌនៃភ្នែកផ្សេងៗ /
អ្នកឯកទេសជំងឺរលាកបាតភ្នែកដោយសារទឹកនោមផ្អែម នៅប្រទេសកម្ពុជា។
ជំងឺរលាកបាតភ្នែកដោយសារទឹកនោមផ្អែម គឺជាបញ្ហាទូទៅនៃជំងឺទឹកនោមផ្អែម ដែលបង្កឱ្យមានការខូចខាតដល់កោសិកា និងសរសៃឈាមនៅបាតភ្នែក (រេទីន)។
រូបភាព. ភ្នែកមានជំងឺរលាកបាតភ្នែកដោយសារទឹកនោមផ្អែម (ខាងឆ្វេង) ភ្នែកធម្មតា (ខាងស្ដាំ)
មូលហេតុបង្កនៃជំងឺរលាកបាតភ្នែកដោយសារទឹកនោមផ្អែម
កម្រិតគ្លុយកូសក្នុងឈាមកើនឡើង (ជាតិស្ករក្នុងឈាមកើនឡើង) ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលបណ្តាលឱ្យ៖
- ធ្លាយ និងស្ទះសរសៃឈាមតូចៗនៃរេទីន
- ហើមរេទីន និងហើមភ្នែក
- ការកកើតសរសៃឈាមថ្មី និងជាលិកាសរសៃថ្មីៗ - ចំពោះជំងឺរលាកបាតភ្នែកដោយសារទឹកនោមផ្អែមដែលរាលដាលឆាប់រហ័ស
សញ្ញា និងរោគសញ្ញា
ការកើតជំងឺរលាកបាតភ្នែកដោយសារទឹកនោមផ្អែមជាដំបូងគឺមិនបង្ហាញរោគសញ្ញានោះទេ។ នៅពេលដែលជំងឺនេះវិវត្តន៍ អ្នកអាចកត់សម្គាល់ឃើញថា៖
- មានចំណុចខ្មៅ ឬទទេនៅចំកណ្ដាលគំហើញរបស់អ្នក
- មើលរូបរាងផ្សេងឃើញខុសពីទ្រង់ទ្រាយដើម
- គំហើញកណ្ដាលធ្លាក់ចុះ
- ងងឹតភ្នែកធ្ងន់ធ្ងរ
ការព្យាបាល ជំងឺរលាកបាតភ្នែកដោយសារទឹកនោមផ្អែម
- ការព្យាបាលដោយប្រើឡាស៊ែរ ដើម្បិបិទសរសៃឈាមដែលធ្លាយ ឬបញ្ឈប់សរសៃឈាមថ្មីកុំឱ្យកកើត
- ការវះកាត់បាតភ្នែក (នីតិវិធីវះកាត់) ដើម្បីយកចេញ និងផ្លាស់ប្ដូរសារធាតុរាវដូចជែលនៅបាតភ្នែក ដែលហៅថា vitreous។ ការវះកាត់នេះ អាចនឹងត្រូវការចាំបាច់ចំពោះអ្នកជំងឺរលាកបាតភ្នែកដោយសារទឹកនោមផ្អែមដែលមានការរាលដាលឆាប់រហ័ស។
សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត
ទំនាក់ទំនងមកកាន់យើងខ្ញុំ
មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!
ទាក់ទងមកយើងថ្ងៃនេះ