ការគ្រប់គ្រងជំងឺភ្នែក និងលក្ខខណ្ឌនៃភ្នែកផ្សេងៗ /

អ្នកឯកទេសជំងឺដុំលើភ្នាសពាសកែវភ្នែក នៅប្រទេសកម្ពុជា។

ជំងឺដុំលើភ្នាសពាសកែវភ្នែក (Keratoconus) គឺជាជំងឺមួយដែលករនេឡើងស្តើង ខ្សោយ និងមានរាងកោនខុសប្រក្រតី។ ជំងឺនេះអាចបង្កឱ្យគំហើញធ្លាក់ចុះ ប្រសិនបើទុកមិនបានព្យាបាល។

Keratoconus

រូបភាព. ករនេធម្មតា (ខាងឆ្វេង) ករនេមានជំងឺដុំលើភ្នាសពាសកែវភ្នែក (ខាងស្ដាំ)

មូលហេតុបង្កនៃ ជំងឺដុំលើភ្នាសពាសកែវភ្នែក

ជំងឺដុំលើភ្នាសពាសកែវភ្នែក គឺជាជំងឺភ្នែកដែលមានការវិវត្ត ដែលករនេឡើងស្ដើងខុសប្រក្រតី ដែលបង្កឱ្យមានការហើមរាងដូចកោន។ ករនេមានរាងខុសពីប្រក្រតី បង្កឱ្យមានជំងឺភ្នែកអាស្ទីកម៉ាត (Astigmatism) ខុសធម្មតា ដែលបណ្តាលឱ្យ៖

តើអ្នកណាខ្លះជួបហានិភ័យនេះ?

  • ប្រវត្តិគ្រួសារ
  • ជំងឺភ្នែកអាស្ទីកម៉ាត (Astigmatism) កម្រិតខ្ពស់
  • អាលែហ្ស៊ីភ្នែករ៉ាំរ៉ៃ និងការញីភ្នែក

សញ្ញា និងរោគសញ្ញា

  • ភ្នែកមើលឃើញរូបរាងខុសទ្រង់ទ្រាយដើម
  • ឆាប់មានប្រតិកម្មជាមួយពន្លឺខ្លាំង
  • ភ្នែកមួយចំហៀងមើលឃើញរូបភាពស្រមោលពីរ

ទាញយកសៀវភៅផ្សព្វផ្សាយ (PDF)

Keratoconus

ការព្យាបាល ជំងឺដុំលើភ្នាសពាសកែវភ្នែក

ពាក់លែនភ្នែកសិប្បនិម្មិតជាប់ជានិច្ច
នៅដំណាក់កាលដំបូង វ៉ែនតា ឬលែនសិប្បនិម្មិតត្រូវបានប្រើ ដើម្បីកែតម្រូវគំហើញ។ នៅពេលដែលករនេឡើងស្ដើង និងកាន់តែជ្រៅ លែនភ្នែកសិប្បនិម្មិតរឹងដែលអាចឱ្យខ្យល់ជ្រាបចូលបាន (RFP) ឬលែនភ្នែកសិប្បនិម្មិតឯកទេស (ជំងឺដុំលើភ្នាសពាសកែវភ្នែក) គឺត្រូវបានណែនាំឱ្យប្រើប្រាស់ ដើម្បីទទួលបានគំហើញច្បាស់ជាងមុន។ លែនភ្នែកសិប្បនិម្មិតដែលបានណែនាំ ត្រូវតែពាក់ឱ្យបានត្រឹមត្រូវ និងធ្វើការពិនិត្យតាមដាន ព្រមទាំងធ្វើការផ្លាស់ប្ដូរកែវភ្នែកសិប្បនិម្មិតនេះឱ្យបានញឹកញាប់តាមការចាំបាច់ ដើម្បីទទួលបាន និងរក្សានូវគំហើញបានល្អ។

ការព្យាបាលដោយការវះកាត់
ការតភ្ជាប់ករនេ (Corneal Crosslinking) ក៏ជាជម្រើសមួយទៀតផងដែរ ក្នុងការគ្រប់គ្រងកុំឱ្យជំងឺដុំលើភ្នាសពាសកែវភ្នែកមានការវិវត្តន៍។ នៅក្នុងករណីជំងឺវិវត្តទៅរកដំណាក់កាលធ្ងន់ធ្ងរ ការប្ដូរករនេ (នីតិវិធីវះកាត់ដែលផ្លាស់ប្ដូរករនេដែលមានជំងឺចេញជំនួសដោយជាលិកាករនេមានសុខភាពល្អ) អាចនឹងត្រូវការចាំបាច់។

សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត

ទំនាក់ទំនងមកកាន់យើងខ្ញុំ

មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!

ទាក់ទងមកយើងថ្ងៃនេះ