ចក្ខុវិស័យ និងការថែទាំភ្នែករបស់កុមារ /

ភ្នែកស្រលៀងកើតលើកុមារ

ភ្នែកស្រលៀង ត្រូវបានគេហៅម្យ៉ាងទៀតថា ភ្នែកងាកចេញ ឬទាញចូលក្នុង សំដៅលើភ្នែកដែលខុសពីការតម្រឹមពីធម្មជាតិ។ ការតម្រឹមខុសគ្នានេះ អាចនឹងទាញចូលក្នុង (ស្រលៀងចូលក្នុង) ឬចេញក្រៅ (ស្រលៀងចេញក្រៅ)។ ភ្នែកមួយចំហៀង អាចមានកម្រិតខ្ពស់ជាងភ្នែកម្ខាងទៀត។ ភ្នែកស្រលៀង អាចនាំឱ្យមានគំហើញពីរ (ស្រវាំងភ្នែក) ដែលបង្ខំឱ្យខួរក្បាលសង្កត់ទៅលើភ្នែកដែលខ្សោយជាង ដែលនាំឱ្យយើងងងឹតភ្នែក​ ឬភ្នែកខ្សោយ។

ផលវិបាកនៃភ្នែកស្រលៀង

ភ្នែកស្រលៀង អាចមិនប្រែប្រួល ដែលកើតឡើងជាប់ជានិច្ច ឬភ្នែកស្រលៀងនេះអាចរលស់បាន និងកើតឡើងនៅក្នុងស្ថានភាពជាក់លាក់ប៉ុណ្ណោះ ដូចជានៅពេលកុមារអាន អស់កម្លាំង ឬនៅពេលដែលកុមារសម្លឹងមើលឆ្ងាយ។ ភ្នែកស្រលៀងអាចនាំឱ្យ៖

  • ងងឹតភ្នែក​ឬភ្នែកខ្សោយ
  • ចាប់យករូបភាពខ្សោយ និងគំហើញរូបភាពតែមួយ (binocular vision)
  • ទីតាំងក្បាលខុសប្រក្រតី

ភ្នែកដែលមានលក្ខណៈដូចភ្នែកស្រលៀង (Pseudo-squint)
កុមារមួយចំនួន ជាពិសេសកុមារជនជាតិអាស៊ី ទំនងជាមានភ្នែកស្រលៀង ដោយសារតែស្បែករមូរចូលគ្នាដែលគ្របលើជ្រុងខាងក្នុងនៃភ្នែក (ភ្នែកដែលមានលក្ខណៈដូចភ្នែកស្រលៀង (Pseudo-squint)។ បញ្ហានេះមិនតម្រូវឱ្យមានការព្យាបាលនោះទេ។

ការព្យាបាលភ្នែកស្រលៀង

ការព្យាបាល អាស្រ័យលើពេលវេលា ប្រភេទ និងភាពធ្ងន់ធ្ងរនៃភ្នែកស្រលៀង។ ចំពោះកុមារ ភ្នែកស្រលៀងគឺត្រូវបានព្យាបាលដើម្បីកែលម្អគំហើញ និងគំហើញរូបភាពតែមួយ (binocular vision) ឱ្យកាន់តែប្រសើរ។ ការព្យាបាលសម្រាប់ភ្នែកស្រលៀងនៅវ័តកុមារភាព រួមមាន៖

  • ការព្យាបាលភ្នែកងងឹតជាមុនសិន
  • ការពាក់វ៉ែនតា
  • ការវះកាត់
  • ការព្យាបាលគំហើញ

ទាញយកសៀវភៅផ្សព្វផ្សាយ (PDF)

សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត

ទំនាក់ទំនងមកកាន់យើងខ្ញុំ

មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!

ទាក់ទងមកយើងថ្ងៃនេះ