ការគ្រប់គ្រងជំងឺភ្នែក និងលក្ខខណ្ឌនៃភ្នែកផ្សេងៗ /
Pakar Glaukoma di Malaysia
ជំងឺទឹកដក់ក្នុងភ្នែក គឺជាស្ថានភាពភ្នែកដែលសរសៃប្រសាទកែវភ្នែក (ដែលតភ្ជាប់ភ្នែករបស់យើងទៅនឹងខួរក្បាល) គឺត្រូវបានខូចខាត ដែលនាំឱ្យបាត់បង់គំហើញ។ ជារឿយៗ ជំងឺទឹកដក់ក្នុងភ្នែកគឺមិនបង្ហាញរោគសញ្ញានោះទេ។ អ្នកដែលឆ្លងជំងឺនេះ អាចនឹងមិនមានអារម្មណ៍ឈឺចាប់អ្វីនោះទេ នៅពេលដែលមានការប្រែប្រួលនៅខាងក្នុងភ្នែកជាបន្តបន្ទាប់។ ដូច្នេះ អ្នកដែលរងគ្រោះដោយសារតែជំងឺទឹកដក់ក្នុងភ្នែក អាចនឹងបាត់បង់គំហើញដោយមិនដឹងខ្លួន។
រូបភាព សរសៃប្រសាទអុបទិកមានសុខភាពល្អ (ខាងឆ្វេង) សរសៃប្រសាទអុបទិកមានជំងឺទឹកដក់ក្នុងភ្នែក (ខាងស្ដាំ)
មូលហេតុបង្កនៃ ជំងឺទឹកដក់ក្នុងភ្នែក
ជំងឺនេះ គឺជាស្ថានភាពមួយដែលកំណត់លក្ខណៈដោយការបាត់បង់គំហើញជាបន្តបន្ទាប់ ដោយសារតែការខូចសរសៃប្រសាទអុបទិក។ ជំងឺនេះ គឺត្រូវបានចាត់ថ្នាក់ដូចជា៖
- ជំងឺដក់ទឹកក្នុងភ្នែកប្រភេទមុំបើក
- ជំងឺដក់ទឹកក្នុងភ្នែកប្រភេទមុំបិទ
មូលហេតុបង្ក
ការកើនឡើងនៃសម្ពាធក្នុងភ្នែក ដោយសារតែមូលហេតុជាច្រើន
សញ្ញា និងរោគសញ្ញា
ជំងឺដក់ទឹកក្នុងភ្នែកប្រភេទមុំបើក
មិនមានរោគសញ្ញា
ជំងឺដក់ទឹកក្នុងភ្នែកប្រភេទមុំបិទ
ចង់ក្អួត ភ្នែកឡើងក្រហម និងមានការឈឺចាប់ មើលឃើញបែកពណ៌ឥន្ធនូជុំវិញពន្លឺ
ការព្យាបាល ជំងឺទឹកដក់ក្នុងភ្នែក
ជំងឺទឹកដក់ក្នុងភ្នែក អាចព្យាបាលបានដោយប្រើប្រាស់ថ្នាំបន្តក់ភ្នែក ឬការវះកាត់។ ការព្យាបាលមានគោលបំណងគ្រប់គ្រងស្ថានភាពជំងឺ និងកាត់បន្ថយការប៉ះពាល់នាពេលអនាគត។ ការធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា គឺសំខាន់ណាស់ ដោយសារតែការខូចខាតទៅលើភ្នែកហើយ គឺមិនអាចព្យាបាលឱ្យជាសះស្បើយដូចដើមវិញបានឡើយ។
- ប្រើថ្នាំបន្តក់ភ្នែកជាច្រើនប្រភេទ
- ប្រើឡាស៊ែរ
- ការព្យាបាលដោយការវះកាត់
- iStent
សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត
ទំនាក់ទំនងមកកាន់យើងខ្ញុំ
មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!
ទាក់ទងមកយើងថ្ងៃនេះ