ការគ្រប់គ្រងជំងឺភ្នែក និងលក្ខខណ្ឌនៃភ្នែកផ្សេងៗ /

អ្នកឯកទេសភ្នែកស្ងួត នៅប្រទេសកម្ពុជា។

ជំងឺស្ងួតភ្នែក គឺជាស្ថានភាពទូទៅបំផុត ដែលមនុស្សម្នាក់មិនមានទឹកភ្នែកគ្រប់គ្រាន់ក្នុងការផ្ដល់រំអិលដល់គ្រាប់ភ្នែក និងចិញ្ចឹមគ្រាប់ភ្នែក។

Dry Eye

មូលហេតុបង្កនៃភ្នែកស្ងួត

ភ្នែកស្ងួត កើតឡើងដោយសារតែមិនមានការផលិតទឹកភ្នែកគ្រប់គ្រាន់ ឬនៅពេលដែលទឹកភ្នែកដែលផលិតបានហួតលឿនពេក។ ភ្នែកស្ងួត គឺកើតឡើងជាទូទៅចំពោះ៖

  • អ្នកពាក់លែនភ្នែក
  • អ្នកដែលធ្វើការងារនៅកន្លែងមានម៉ាស៊ីនត្រជាក់
  • អ្នកប្រើកុំព្យូទ័រច្រើនម៉ោង

សញ្ញា និងរោគសញ្ញា៖

  • ភ្នែកឈឺ និងឡើងក្រហម
  • មានអារម្មណ៍ឈឺចាក់ ឬក្រហាយភ្នែក
  • មានអារម្មណ៍រកាំភ្នែក
  • ស្រវាំងភ្នែកមួយពេល
  • មានអារម្មណ៍មិនស្រួលក្នុងភ្នែកនៅពេលពាក់កែវភ្នែក
  • ហូរទឹកភ្នែកខ្លាំង

មូលហេតុចម្បង៖

  • ទឹកភ្នែកមិនគ្រប់គ្រាន់
  • លក្ខខណ្ឌស្ងួត មានធូលីហុយខ្លាំង និងខ្យល់ខ្លាំង
  • ការប្រើប្រាស់កុំព្យូទ័រ និងទូរសព្ទដៃលើសកម្រិត
  • ការចម្រើនវ័យ
  • ជំងឺជាប្រព័ន្ធមានស្រាប់
  • ការប្រើប្រាស់ឱសថជាក់លាក់ (ថ្នាំកាត់បន្ថយប្រតិកម្មអាលែហ្ស៊ី ថ្នាំគ្រាប់ពន្យារកំណើតជាដើម)

ភ្នែកស្ងួត ជាទូទៅបង្កឡើងដោយ វិបត្តិក្រពេញខ្លាញ់ត្របកភ្នែក (MGD) និង រលាកត្របកភ្នែក។

Dry eyes treatments

ការព្យាបាល ភ្នែកស្ងួត

ការព្យាបាល រួមមានការផ្លាស់ប្ដូរទម្លាប់ធ្វើការ ការប្រើប្រាស់ទឹកភ្នែកសិប្បនិម្មិត (ថ្នាំបន្តក់ភ្នែក) និងការប្រើប្រាស់ឧបករណ៍ punctum plugs, E-Eye/ IRPL និង Blephex.

ទាញយកសៀវភៅផ្សព្វផ្សាយ (PDF)

ជំហានក្នុងការកាត់បន្ថយបញ្ហាភ្នែកស្ងួត

ការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ គឺជាជំហានទីមួយ

ឧបករណ៍វាស់ទឹកភ្នែក គឺជាឧបករណ៍ដែលប្រើប្រាស់ដើម្បីវាស់កម្រិតធ្ងន់ធ្ងរនៃភ្នែករបស់អ្នក។ ការធ្វើតេស្តនេះ គឺជាការធ្វើតេស្តតែមួយគត់ដែលវាស់កម្រិតសារធាតុរាវនៃទឹកភ្នែក និងផ្ដល់ការវាយតម្លៃត្រឹមត្រូវអំពីបរិមាណទឹកភ្នែករបស់អ្នក។

Tear Lab

សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត

ទំនាក់ទំនងមកកាន់យើងខ្ញុំ

មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!

ទាក់ទងមកយើងថ្ងៃនេះ