ការគ្រប់គ្រងជំងឺភ្នែក និងលក្ខខណ្ឌនៃភ្នែកផ្សេងៗ /
អ្នកឯកទេសការដាច់រហែករេទីនភ្នែក នៅប្រទេសកម្ពុជា។
ការរដាច់រហែករេទីនភ្នែក (Retinal Detachment) គឺជាស្ថានភាពមួយដែលរេទីនត្រូវបានរហែកចេញពីជញ្ជាំងភ្នែក។ បញ្ហានេះ គឺជាការសង្គ្រោះបន្ទាន់វេជ្ជសាស្ត្រ។
រូបភាព. ភ្នែកដែលមានការដាច់រហែករេទីនភ្នែក
មូលហេតុបង្កនៃ ការដាច់រហែករេទីនភ្នែក
ការរដាច់រហែករេទីនភ្នែក (RD) សម្ដៅទៅលើស្ថានភាពមួយដែលរេទីនត្រូវបានរហែកចេញ ឬដាច់ចេញពីទីតាំងដើម។ ការដាច់រហែករេទីនភ្នែក អាចកើតឡើងនៅអាយុណាមួយ និងកាន់តែមានលទ្ធភាពកើតឡើងខ្ពស់ចំពោះអ្នកដែល៖
- ម្ញ៉ូបឆ្ងាយកម្រិតខ្ពស់ (ម្ញ៉ូប)
- ធ្លាប់មានប្រវត្តិដាច់រហែករេទីនភ្នែក
- គ្រួសារធ្លាប់មានប្រវត្តិដាច់រហែករេទីនភ្នែក
- របើកបាតភ្នែក (PVD) – បាតភ្នែករួមតូចបន្តិចម្ដងៗ និងដាច់ចេញពីផ្ទៃរេទីន
- ការប៉ះទង្គិចធ្ងន់ធ្ងរដល់ភ្នែក
- ជំងឺទឹកនោមផ្អែម
- បញ្ហាបណ្ដាលមកពីការវះកាត់ភ្នែកឡើងបាយ
សញ្ញា និងរោគសញ្ញា
- កករទឹកចាហួយភ្នែកកើនឡើង (floaters)
- ការមើលឃើញដូចផ្លេកបន្ទោរ (Flashes) កើនឡើង
- បាត់បង់គំហើញខាងចុងនិងចំហៀងភ្នែក
- មើលឃើញដូចមានស្រមោលក្រណាត់គ្របបាំងគំហើញ
ការព្យាបាលការដាច់រហែករេទីនភ្នែក
ប្រសិនបើមិនបានព្យាបាលភ្លាមៗនោះទេ ការដាច់រហែករេទីនភ្នែក អាចបង្កឱ្យបាត់បង់គំហើញជារៀងរហូត។
- ការព្យាបាលដោយការវះកាត់
សាកសួរព័ត៌មាន ឬធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត
ទំនាក់ទំនងមកកាន់យើងខ្ញុំ
មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!
ទាក់ទងមកយើងថ្ងៃនេះ