ការវះកាត់ចំណាំងបែរភ្នែក /
Femto-LASIK
ការវះកាត់ Femto-LASIK ទៅតាមប្រភេទភ្នែក ឬហៅម្យ៉ាងទៀតថា ការវះកាត់ភ្នែកដោយឡាស៊ែរ (LASIK) ទាំងស្រុង។ នីតិវិធីនេះ គឺដើម្បីកែតម្រូវភ្នែកម្ញ៉ូបឆ្ងាយ ម្ញ៉ូបជិត និង ជំងឺភ្នែកអាស្ទីកម៉ាត (Astigmatism)។
នីតិវិធី
- ចំពោះ Femto-LASIK ឡាស៊ែរ Femtosecond គឺប្រើប្រាស់ដើម្បីបង្កើតសន្ទះមួយនៅលើករនេ។
- បន្ទាប់មក ស្រទាប់សន្ទះនេះ គឺត្រូវបានលើកឡើងថ្នមៗ ដើម្បីចូលទៅកាន់ស្រទាប់ខាងក្នុងនៃករនេ។
- ឡាស៊ែរ Excimer គឺត្រូវបានប្រើប្រាស់ ដើម្បីកែតម្រូវស្រទាប់ខាងក្នុងនៃករនេឡើងវិញ ដូច្នេះជួយកែតម្រូវគំហើញរបស់ភ្នែក។
- ពេលដែលព្យាបាលដោយឡាស៊ែរ Excimer រួចរាល់ហើយ សន្ទះនេះត្រូវបានដាក់ចុះទៅកាន់ទីតាំងដើមវិញដោយថ្នមៗ។
ជំហានទី 1៖ សន្ទះករនេត្រូវបានបង្កើតឡើងដោយឡាស៊ែរ Femtosecond
ជំហានទី 2៖ ឡាស៊ែរដែលបានតម្រូវតាមកម្រិតភ្នែក គឺត្រូវបានប្រើប្រាស់ដើម្បីកែតម្រូវកម្លាំងរបស់ភ្នែក
ជំហានទី 3៖ សន្ទះករនេត្រូវបានដាក់ចូលទៅទីតាំងដើមវិញ
ការវះកាត់ Femto-Lasik តម្រូវតាមកម្រិតភ្នែក ធៀបនឹង ការវះកាត់ភ្នែកដោយឡាស៊ែរ (LASIK) ស្តង់ដារ
Femto-Lasik
ការវះកាត់ភ្នែកដោយឡាស៊ែរ (LASIK) ស្តង់ដារ
គុណសម្បត្តិ
- សុវត្ថិភាព
- មិនមានការឈឺចាប់ រហ័ស និងមានផាសុកភាព
- មិនប្រើកាំបិត
- ស្របតាមស្ថានភាពភ្នែក
- ជាសះស្បើយលឿន
- គុណភាពភ្នែកល្អឥតខ្ចោះ
- បង្កើតសន្ទះកាន់តែស្មើគ្នា
ណែនាំសម្រាប់អ្នក៖
- ពេញចិត្តនឹងវិធីសាស្ត្របង្កើតសន្ទះមានសុវត្ថិភាព និងបង្កើតសន្ទះបានត្រឹមត្រូវជាងការវះកាត់ដោយប្រើកាំបិតទូទៅ
- ចង់ស្វែងរកមធ្យោបាយជំនួស ASA ឬ SMILE
- មានមកម្រាស់ករនេក្រាស់ ឬមានកម្រាស់ករនេគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់ប្រកបដោយប្រសិទ្ធភាព ឬមានផលរំខានតិចតួច
ចុះឈ្មោះឥឡូវនេះដើម្បីពិនិត្យភ្នែកជាលើកដំបូង!
ទំនាក់ទំនងមកយើងខ្ញុំ
មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!
សូមបំពេញព័ត៌មានលម្អិតរបស់លោកអ្នកនៅខាងក្រោម ហើយយើងខ្ញុំនឹងទាក់ទងទៅអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកក៏អាចទូរស័ព្ទមកយើងដោយផ្ទាល់តាមរយៈ +855 1737 2525.
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ទម្រង់ចុះឈ្មោះរហ័ស
* វាលដែលត្រូវការ