ការព្យាបាលភ្នែកឡើងបាយ /
ការវះកាត់ប្ដូរលែនចំណាំងបែរភ្នែក (RLE)
ការវះកាត់ប្ដូរលែនភ្នែកចំណាំងបែរភ្នែក គឺជានីតិវិធីវះកាត់មួយដែល លែនភ្នែកគ្រីស្តាលីនធម្មជាតិ ត្រូវបានយកចេញ និងជំនួសដោយ លែនភ្នែកសិប្បនិម្មិតថ្លា។ លែនភ្នែកសិប្បនិម្មិតថ្លានេះ អាចហៅម្យ៉ាងទៀតថា លែន Intra Ocular Lens (IOL) ហើយលែននេះកែតម្រូវសមត្ថភាពគំហើញរបស់ភ្នែក។ ចំណុចនេះមានន័យថា អ្នកលែងត្រូវការពាក់វ៉ែនតា ឬពាក់លែនភ្នែកដើម្បីមើលឃើញច្បាស់ទៀតហើយ។
Intra Ocular Lens (IOL)
ជម្រើស IOL
យើងខ្ញុំផ្ដល់ជូននូវជម្រើសកែវ Intra Ocular Lens (IOL) ជាច្រើនជម្រើស។ អ្នកជំនាញចក្ខុរោគរបស់យើង នឹងជួយលោកអ្នកក្នុងការជ្រើសរើស IOL ដែលផ្ដល់អត្ថប្រយោជន៍ដ៏ល្អបំផុតដល់លោកអ្នក។
- ការកែតម្រូវគំហើញតែមួយ (Monofocal)
- ការកែតម្រូវសម្រាប់មើលឃើញនៅចម្ងាយផ្សេងៗគ្នា (Multifocal)
- Monofocal toric
- Multifocal toric
តើនីតិវិធីវះកាត់ RLE មានរយៈពេលប៉ុន្មាន? តើវាមានសុវត្ថិភាពដែរឬទេ?
ចំពោះនីតិវិធីវះប្ដូរលែនចំណាំងបែរភ្នែក (RLE) គ្រូពេទ្យវះកាត់ដ៏ជំនាញរបស់យើងខ្ញុំចំណាយពេលមិនលើសពី 30 នាទីនោះទេដើម្បីបញ្ចប់ការវះកាត់។ ការវះកាត់ប្ដូរលែនចំណាំងបែរភ្នែក (RLE) ជាទូទៅគឺធ្វើឡើងម្ដងមួយភ្នែក។
ដោយសារតែនីតិវិធីវះកាត់នេះជានីតិវិធីទូទៅបំផុតនៅក្នុងពិភពលោក ការវះកាត់ប្ដូរលែនចំណាំងបែរភ្នែក (RLE) គឺត្រូវបានធ្វើឡើងលើមនុស្សប្រមាណជា 1.5 លាននាក់ជារៀងរាល់ឆ្នាំ។ ការវះកាត់នេះ គឺជាការព្យាបាលសម្រាប់ជំងឺភ្នែកឡើងបាយដែលមានសុវត្ថិភាពបំផុត និងមានការបញ្ជាក់ច្បាស់លាស់។
ការវះកាត់ប្ដូរលែនចំណាំងបែរភ្នែក (RLE)
ជំហានទី 1
ការវះខ្នាតកាត់តូចទំហំ 3mm ត្រូវបានធ្វើឡើងនៅលើករនេ។ ចុងអ៊ុលត្រាសោន គឺត្រូវបានដាក់បញ្ចូលតាមរយៈការវះកាត់ខ្នាតតូច ដើម្បីធ្វើឱ្យកែវភ្នែកគ្រីស្តាលីនទន់ និងយកកែវភ្នែកធម្មជាតិនេះចេញ។
ជំហានទី 2
នៅពេលយកកែវភ្នែកគ្រីស្តាលីនធម្មជាតិចេញទាំងស្រុង កែវភ្នែកសិប្បនិម្មិតគឺត្រូវបានដាក់បញ្ចូលថ្នមៗដើម្បីស្ដារគំហើញឡើងវិញ។ ដោយសារតែនេះជាការវះកាត់ខ្នាតតូចបំផុត ដូច្នេះមិនចាំបាច់ត្រូវដេរដើម្បីបិទភ្ជាប់កន្លែងចំហនោះទេ។
ជំហានទី 3
ស្វាគមន៍មកកាន់ចក្ខុថ្មី ជីវិតថ្មី។
គុណសម្បត្តិ
- ស្ដារឡើងវិញនូវគំហើញពីចម្ងាយ
- រក្សាសមត្ថភាពអាន (ដោយប្រើ multifocal IOL)
- លុបបំបាត់នូវតម្រូវការវះកាត់ភ្នែកឡើងបាយនៅពេលអនាគត
- គំហើញជាសះស្បើយលឿន
- លទ្ធផលអាចព្យាករណ៍បាន
ណែនាំសម្រាប់អ្នកដែល៖:
- ចង់កាត់បន្ថយ ឬលុបបំបាត់ការពឹងផ្អែកលើវ៉ែនតា
- អាចនឹងមិនសាកសមសម្រាប់ ការវះកាត់ភ្នែកដោយឡាស៊ែរ (LASIK) ឬការប្ដូរលែនភ្នែក
- មានអាយុលើសពី 18 ឆ្នាំដែលមានកំហុសចំណាំងបែរភ្នែកថេរ (កម្លាំងភ្នែក)
- មានអាយុដែលពាក់ព័ន្ធទៅនឹងការពិបាកអាន
- មានសុខភាពទូទៅល្អ
ចុះឈ្មោះឥឡូវនេះដើម្បីពិនិត្យភ្នែកជាលើកដំបូង!
ទំនាក់ទំនងមកយើងខ្ញុំ
មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!
សូមបំពេញព័ត៌មានលម្អិតរបស់លោកអ្នកនៅខាងក្រោម ហើយយើងខ្ញុំនឹងទាក់ទងទៅអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកក៏អាចទូរស័ព្ទមកយើងដោយផ្ទាល់តាមរយៈ +855 1737 2525.
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ទម្រង់ចុះឈ្មោះរហ័ស
* វាលដែលត្រូវការ