OPTIMAX - មជ្ឈមណ្ឌលឯកទេសភ្នែក

វាហាក់បីដូចជាក្ដីស្រមៃក្លាយជាការពិត - សម្រាប់អ្នកដែលពឹងផ្អែកលើការប្រើប្រាស់វ៉ែនតា ឬពាក់លែនភ្នែកជាប្រចាំ ដើម្បីអាចមើលឃើញច្បាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ ឥឡូវនេះពួកគាត់មានជម្រើសក្នុងការមើលឃើញពិភពលោកកាន់តែច្បាស់ ដោយមិនចាំបាច់ពាក់វ៉ែនតា ឬពាក់លែនភ្នែកទៀតនោះទេ។ ការកែតម្រូវចក្ខុដោយប្រើឡាស៊ែរ គឺមិនមែនត្រឹមតែជា “នីតិវិធីវះកាត់ថ្មីនៅក្នុងទីផ្សារ” នោះទេ -ចំពោះមនុស្សជាច្រើន ការវះកាត់នេះគឺជាបទពិសោធន៍ផ្លាស់ប្ដូរជីវិតមួយដែលប្រៀបបីដូចជាទទួលបានឱកាសទីពីរក្នុងការចាប់ផ្ដើមសារជាថ្មីដូច្នោះដែរ។

សព្វថ្ងៃនេះ ប្រហែលជា 30 ឆ្នាំក្រោយមក OPTIMAX - ដែលជាមជ្ឈមណ្ឌលឯកទេសភ្នែក សម្រេចបាននូវកិត្តនាមជាអ្នកផ្ដល់សេវាថែទាំភ្នែកមួយក្នុងចំណោមអ្នកផ្ដល់សេវាថែទាំភ្នែកដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអតិថិជនជាច្រើន ហើយយើងខ្ញុំបានពង្រីកខ្លួន ដើម្បីផ្ដល់សេវាព្យាបាល និងថែទាំភ្នែកកាន់តែទូលំទូលាយ រួមមានការព្យាបាលជំងឺភ្នែកឡើងបាយ ជំងឺទឹកដក់ក្នុងភ្នែក ភ្នែកស្ងួត និងបញ្ហាភ្នែកជាច្រើនទៀត។

អតិថិជនរបស់យើងខ្ញុំ ទាំងអតិថិជនក្នុងស្រុក និងអតិថិជនអន្តរជាតិ ដែលមកពីក្នុង និងនៅជុំវិញតំបន់ – ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ អូស្ត្រាលី ចិន ហុងកុង ជប៉ុន ដែលខំធ្វើដំណើរមកពីចម្ងាយ ដើម្បីមកព្យាបាលនៅមជ្ឈមណ្ឌលយើងខ្ញុំ គឺបង្ហាញឱ្យឃើញពីសក្ខីកម្មពិតប្រាកដអំពីកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញរបស់យើងខ្ញុំចំពោះការផ្ដល់សេវាវះកាត់ល្អឥតខ្ចោះ។

ការកសាងឡើងពីបាតដៃទទេ

lasik cambodia

យើងខ្ញុំបានចាប់ផ្ដើមឡើងដំបូងដោយមិនមានអ្វីធំដុំនោះទេនៅ Taman Tun Dr Ismail (TTDI), KL ក្នុងឆ្នាំ1995។ នៅពេលដែលយើងខ្ញុំចាប់ផ្ដើម យើងខ្ញុំដឹងថាយើងចង់ធ្វើអ្វីដែលពិសេសជាងគេ អ្វីដែលនឹងជំរុញឱ្យមនុស្សជាតិរីកចម្រើនទៅមុខ និងផ្លាស់ប្ដូរជីវិត។

ហើយក្នុងនាមជាមជ្ឈមណ្ឌលដំបូងគេដែលប្រើបច្ចេកវិទ្យាកែតម្រូវចក្ខុដោយប្រើឡាស៊ែរនៅក្នុងប្រទេសម៉ាឡេស៊ី OPTIMAX បានសម្រេចនៅក្នុងវិស័យនេះ តាមរយៈការអនុវត្តវិធីសាស្ត្រព្យាបាលដែលមិននឹកស្មានដល់ និងបានវិនិយោគលើបច្ចេកវិទ្យា ដែលកាលពីមុននៅមិនទាន់មានអ្នកស្គាល់ច្រើននៅឡើយទេ ដោយយើងខ្ញុំសម្រេចបាននូវការផ្ដល់សេវាកែតម្រូវចក្ខុដោយប្រើឡាស៊ែរឱ្យកាន់តែទូលំទូលាយដល់ប្រជាជននៅក្នុងតំបន់នេះ។

ការវិវត្តន៍ នៃ ការវះកាត់ចំណាំងបែរភ្នែកដោយឡាស៊ែរ

បច្ចេកវិទ្យានៃការវះកាត់ចំណាំងបែរភ្នែកដោយឡាស៊ែរ មានការផ្លាស់ប្ដូរយ៉ាងរហ័សក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ ទាំងនៅ OPTIMAX និងនៅប្រទេសម៉ាឡេស៊ី។

នៅពេលយើងខ្ញុំចាប់ផ្ដើមដំបូងកាលពី 30 ឆ្នាំមុន យើងបានអនុវត្តការវះកាត់មួយដែលហៅថា ការយកចេញនូវស្រទាប់ខាងក្រៅកម្រិតខ្ពស់ (ASA) ដែលគេហៅម្យ៉ាងទៀតថា Photorefractive Keratectomy (PRK)។ នីតិវិធីនេះធ្វើឱ្យភ្នែកមានការជាសះស្បើយឡើងវិញយឺត។

បន្ទាប់មក បច្ចេកវិទ្យាបានវិវត្តទៅជាការវះកាត់ភ្នែកដោយប្រើឡាស៊ែរ តាមរយៈការបង្កើតជាសន្ទះ (LASIK) ដែលផ្ដល់លទ្ធផលគំហើញដូចគ្នាទៅនឹង ASA/PRK ប៉ុន្តែមានរយៈពេលនៃការជាសះស្បើយរហ័សជាងមុន និងធ្វើឱ្យអ្នកជំងឺមិនសូវមានការឈឺចាប់ (ចាប់តាំងពីការប្រើរយៈពេលជាច្រើនសប្ដាហ៍ដើម្បីជាសះស្បើយដោយ ASA/PRK រហូតមកចុះសល់ត្រឹមពីរបីថ្ងៃប៉ុណ្ណោះដោយប្រើ LASIK)។ សន្ទះនៅពេលវះកាត់ គឺត្រូវបានបង្កើតឡើងដោយប្រើប្រាស់មីក្រូកេរ៉ាតូមស្វ័យប្រវត្តិ ដែលគេហៅម្យ៉ាងទៀតថា កាំបិតវះ។

ការរីកចម្រើនបន្ថែមទៀតផ្នែកបច្ចេកវិទ្យា បាននាំឱ្យមានការកែលម្អទៅលើវិធីសាស្ត្របង្កើតសន្ទះ តាមរយៈការប្រើប្រាស់ឡាស៊ែរ Femtosecond ដើម្បីបង្កើតសន្ទះ។ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យយើងបង្កើតសន្ទះបានយ៉ាងត្រឹមត្រូវ សុក្រឹត្យ និងកាន់តែមានសុវត្ថិភាព បើប្រៀបធៀបទៅនឹងការប្រើប្រាស់មីក្រូកេរ៉ាតូម (កាំបិត LASIK)។ រយៈពេលច្រើនឆ្នាំកន្លងមក ការកែលម្អឱ្យប្រសើរឡើងទៅលើបច្ចេកវិទ្យាឡាស៊ែរ បានធ្វើឱ្យយើងអាចសម្រេចបាននូវលទ្ធផលវះកាត់កាន់តែល្អប្រសើរ និងអាចព្យាករណ៍បាន។

បច្ចុប្បន្ននេះ ការវិវត្តន៍ថ្មីចុងក្រោយបំផុតនៃបច្ចេកវិទ្យាឡាស៊ែរ គឺជាការវះកាត់ដោយប្រើ បច្ចេកវិទ្យា Relex SMILE ដែលអ្នកមិនចាំបាច់បង្កើតសន្ទះនៅលើករនេទៀតនោះទេ ដែលការវះកាត់នេះផ្ដល់ជូនអ្នកជំងឺនូវផលប៉ះពាល់ក្រោយការវះកាត់តិចតួច និងមានផាសុកភាពជាងមុនបន្ទាប់ពីព្យាបាល ស្របពេលដែលរក្សាបាននូវអត្ថប្រយោជន៍នៃវិធីសាស្ត្រផ្សេងទៀតទាំងអស់។

អតិថិជនជាចម្បង

រយៈពេលជាច្រើនឆ្នាំមកនេះ យើងខ្ញុំបន្តរំឭកខ្លួនឯងជានិច្ចអំពីការចាប់ផ្ដើមពីបាតដៃទទេរបស់យើង និងទទួលស្គាល់ថា ប្រសិនបើគ្មានការគាំទ្រពីអតិថិជននោះទេ យើងខ្ញុំក៏មិនអាចមានថ្ងៃនេះដែរ។

ជាការពិតណាស់ យើងខ្ញុំគឺជាក្រុមហ៊ុនឯកជនមួយ ប៉ុន្តែស្របពេលដែលការរក្សាបាននូវប្រាក់ចំណេញគឺជារឿងចាំបាច់ដើម្បីរក្សាធនធានមនុស្ស និងការវិនិយោគផ្នែកបច្ចេកវិទ្យានៅ OPTIMAX យើងខ្ញុំមិនភ្លេចអំពីទំនួលខុសត្រូវសង្គមក្នុងនាមជាអ្នកផ្ដល់សេវាវេជ្ជសាស្ត្រឡើយ។

រយៈពេលជាច្រើនឆ្នាំមកនេះ OPTIMAX រួមជាមួយនឹងដៃគូសាជីវកម្ម និងអង្គការសប្បុរសធម៌មួយចំនួនដែលបានជ្រើសរើស បានចូលរួមចំណែកដល់ប្រជាជនរបស់យើងវិញ តាមរយៈការផ្ដល់ជំនួយក្នុងការស្ដារចក្ខុឡើងវិញដល់ប្រជាជនខ្វះខាត តាមរយៈការឧបត្ថម្ភលើការវះកាត់ភ្នែកឡើងបាយ ផ្ដល់ការពិនិត្យសុខភាពភ្នែកឥតគិតថ្លៃ ក៏ដូចជាផ្ដល់ការអប់រំអំពីសុខភាពភ្នែកដោយឥតគិតថ្លៃដល់សាធារណជនផងដែរ។