ការវះកាត់ចំណាំងបែរភ្នែក /

ReLEx SMILE

បច្ចេកវិទ្យា ReLEx SMILE គឺជាមធ្យោបាយព្យាបាលដោយវះកាត់តិចតួចបំផុតក្នុងការការព្យាបាលបញ្ហាកំហុសកំណុំនិងភ្នែក (Astigmatism)។ ការព្យាបាលតាមឡាស៊ែរបែបប្រពៃណី រួមបញ្ចូលការបង្កើតសន្ទះមួយនៅលើករនេ មុនពេលប្រើឡាស៊ែរទីពីរ ឡាស៊ែរ Excimer ដើម្បីកែទម្រង់ករនេឡើងវិញ។ ជាមួយនឹងបច្ចេកវិទ្យា ReLEx SMILE មិនចាំបាច់ត្រូវការសន្ទះករនេនោះទេ។

នីតិវិធី

  1. ចំពោះបច្ចេកវិទ្យា ReLEx SMILE ឡាស៊ែរ Femtosecond គឺប្រើប្រាស់ដើម្បីបង្កើតលែនភ្នែក (lenticule) នៅក្នុងស្រទាប់ខាងក្នុងនៃករនេ។
  2. ឡាស៊ែរ Femtosecond គឺមានសមត្ថភាពទម្លុះផ្ទៃករនេបាន ដោយមិនចាំបាច់វះកាត់ ឬនាំឱ្យខូចខាតដល់ផ្ទៃខាងលើ។
  3. ស្នាមវះតូចមួយ (3-4mm) គឺត្រូវបានបង្កើតឡើងនៅចំហៀងករនេ។
  4. លែនភ្នែក (lenticule) ដែលបានបង្កើតឡើងពីជំហានមុន គឺត្រូវបានយកចេញដោយថ្នមៗតាមស្នាមវះតូចនេះ។
  5. នៅពេលដែលយកកញ្ចក់កែវភ្នែក (lenticule) ចេញហើយ ទ្រង់ទ្រាយករនេក៏ត្រូវបានតម្រូវ ដែលក៏ធ្វើឱ្យផ្លាស់ប្ដូរកម្លាំងភ្នែកផងដែរ។

ការប្រៀបធៀប

បច្ចេកវិទ្យា ReLEx SMILE គឺត្រូវការតែការវះកាត់ចំហត្រឹម 4mm ប៉ុណ្ណោះ។ បច្ចេកទេសវះកាត់តូចនេះ អនុញ្ញាតឱ្យជាលិកាផ្ទៃខាងលើរក្សាទុកនៅដដែល ដូច្នេះរក្សាភាពរឹងមាំនៃជីវសាស្ត្រគីមីនៃករនេដដែល។

ReLEx SMILE

គុណសម្បត្តិ

  • សុវត្ថិភាព
  • មិនមានការឈឺចាប់ រហ័ស និងមានផាសុកភាព
  • មិនប្រើកាំបិត
  • មិនចាំបាច់ច្រៀក
  • ស្របតាមស្ថានភាពភ្នែក
  • ជាសះស្បើយលឿន
  • គំហេីញល្ តខ្ចោះ
  • ភ្នែកមិនសូវស្ងួត
  • រក្សាភាពរឹងមាំពីធម្មជាតិនៃករនេ
  • គ្មានសំឡេង និងគ្មានក្លិន

វិញ្ញាបនបត្ររយៈពេល 5 ឆ្នាំនៃការវះកាត់ដោយជោគជ័យ ដោយ Carl Zeiss Pte Ltd.

ណែនាំសម្រាប់អ្នកដែល៖

  • ពេញចិត្តនឹងមធ្យោបាយវះកាត់តូច មិនប្រើកាំបិត មិនបាច់ច្រៀក
  • អ្នកដែលចង់ទទួលបានការឈឺចាប់តិចតួចបន្ទាប់ពីការព្យាបាលភ្នែក (ដោយសារតែទំហំវះកាត់តូច)
  • អ្នកដែលចង់រក្សាកម្លាំងករនេដើមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
  • អ្នកដែលចង់រក្សាសរសៃប្រសាទនៃករនេឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
  • ចង់ស្វែងរកមធ្យោបាយជំនួស ASA ឬ Femto-LASIK
  • មានភ្នែកស្ងួត

ទាញយកសៀវភៅផ្សព្វផ្សាយ (PDF)

ចុះឈ្មោះឥឡូវនេះដើម្បីពិនិត្យភ្នែកជាលើកដំបូង!

ទំនាក់ទំនងមកយើងខ្ញុំ

មិនថាអ្នកត្រូវការពិនិត្យភ្នែកធម្មតា ឬវះកាត់ភ្នែកស្មុគស្មាញនោះទេ សូមទុកចិត្តលើក្រុមអ្នកជំនាញចក្ខុរោគ និងអ្នកឯកទេសពិនិត្យភ្នែករបស់យើងខ្ញុំ ដែលរង់ចាំបំពេញតាមតម្រូវការរបស់លោកអ្នក។ សូមទំនាក់ទំនងមកយើងខ្ញុំនៅថ្ងៃនេះ យើងខ្ញុំរង់ចាំផ្តល់សេវាជូនលោកអ្នកជានិច្ច!

សូមបំពេញព័ត៌មានលម្អិតរបស់លោកអ្នកនៅខាងក្រោម ហើយយើងខ្ញុំនឹងទាក់ទងទៅអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកក៏អាចទូរស័ព្ទមកយើងដោយផ្ទាល់តាមរយៈ +855 1737 2525.

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ទម្រង់ចុះឈ្មោះរហ័ស









* វាលដែលត្រូវការ